
អំពីកម្មវិធីសិក្សា (ចាប់ពីអាយុ ៦-១២ឆ្នាំ)
កម្មវិធីសិក្សាស្តង់ដាសម្រាប់កុមារចាប់ពីអាយុ៦ដល់១២ឆ្នាំនឹងធ្វើឱ្យសិស្សានុសិស្សមានភាពរួចរាល់ជាស្រេចក្នុងពេលអនាគតរបស់ពួកគេ តាមរយៈមេរៀនដែលផ្អែកលើប្រធានបទផ្សេងៗ ដែលអនុញ្ញាតឱ្យពួកគេផ្សាភ្ជាប់ការសិក្សាភាសាអង់គ្លេសទៅនឹងមុខវិជ្ជាផ្សេងៗទៀត។ ទន្ទឹមនឹងនោះសិស្សានុសិស្សក៏ត្រូវបានលើកទឹកចិត្តឱ្យរៀនភាសាអង់គ្លេសតាមរយ:ការឆ្លុះបញ្ចាំងពីបទពិសោធន៍ផ្ទាល់ខ្លួន ការលើកទឹកចិត្តឱ្យមានការពិភាក្សាវែកញែកយ៉ាងសកម្មអំពីមេរៀន និងការស្វែងយល់អំពីរបៀបដែលគំនិតត្រូវបានភ្ជាប់ទៅនឹងបរិបទសង្គមនានា។
កម្មវត្ថុសិក្សា
- ធ្វើឲ្យមានស្តង់ដាការបង្រួបបង្រួម និងការសម្រួលកម្មវិធីសិក្សា សៀវភៅសិក្សា វគ្គសិក្សា និងការវាយតម្លៃ ដើម្បីបំពាក់ឱ្យសិស្សនូវជំនាញនៃសតវត្សទី២១ ។
- ផ្តល់ខ្លឹមសារសិក្សាជាមួយនឹងធនធានដែលសម្បូរទៅដោយរូបភាពល្អៗសម្រាប់ការសិក្សា និងសកម្មភាពដែលអនុញ្ញាតឱ្យសិស្សគិតពិចារណាស៊ីជម្រៅ។
- ពង្រឹងការអាននិងការសរសេរ។
- រួមបញ្ចូលវិធីសាស្រ្ត Blended Learning ក្នុងការបង្រៀន។
- ទទួលបានលទ្ធផលភាសានូវកម្រិតជាអ្នកប្រើប្រាស់ឯករាជ្យ (CEFR B2)។
កម្មវិធីសិក្សា Kid | តារាងតម្លៃ & ម៉ោងសិក្សា | |||
---|---|---|---|---|
កម្រិតសិក្សា | ត្រីមាស | ឆមាស | ត្រីមាស ១០០ ម៉ោង ឆមាស ២០០ ម៉ោង |
|
Kid Starter – Kid 4 | $305 | $610 | ||
Kid 5 – Kid 9 | $305 | $610 | ||
Kid 10 to Kid 12 | $330 | $660 | ||
កាលវិភាគ (ចន្ទ-សុក្រ) |
||||
ពេញម៉ោង | ||||
08:00 am – 10:30 am 02:00 pm – 04:30 pm |
* ថ្លៃសេវាផ្សេងទៀតអាចត្រូវបានអនុវត្ត