អំពីកម្មវិធីសិក្សា (ចាប់ពីអាយុ ២-៥ឆ្នាំ)
កម្មវិធីភាសាអង់គ្លេសថ្នាក់មត្តេយ្យសិក្សាផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព ការយកចិត្តទុកដាក់ ភាពសប្បាយរីករាយ និងការចូលរួមសម្រាប់សិស្សានុសិស្សដែលមានអាយុពី ២ ដល់ ៥ឆ្នាំ ដែលជាផ្នែកមួយនៃឆ្នាំសិក្សាដំបូងនៃមត្តេយ្យសិក្សារបស់ពួកគេ តាមរយៈការប្រើប្រាស់កម្មវិធីសិក្សាផ្អែកលើការលេងជាមូលដ្ឋាន និងស្របតាមទ្រឹស្តីបង្រៀនរបស់ Montessori។ ការសិក្សាជាមួយនឹងប្រធានបទផ្សេងៗនៃមេរៀន និងការបង្រៀនភាសាតាមរបៀប Total Physical Response (TPR)។
កម្មវត្ថុសិក្សា
- ការរៀនភាសានៅក្នុងកម្មវិធីសិក្សា និងបរិបទដែលផ្អែកលើការលេងជាគោល។
- លើកទឹកចិត្តដល់ការសិក្សាទាក់ទិននឹងជីវិតជាក់ស្តែង និងជំនាញផ្សេងៗដោយប្រើវិញ្ញាណទាំង៥។
- ផ្តល់បទពិសោធន៍សិក្សាដ៏រីករាយ និងមានន័យដល់កុមារ តាមរយៈមេរៀនជាច្រើនជាភាសាអង់គ្លេស ជាពិសេសការសិក្សាអំពីសូរស័ព្ទ។

កម្មវិធីសិក្សា Pre-kid | តារាងតម្លៃ & ម៉ោងសិក្សា | |||
---|---|---|---|---|
កម្រិតសិក្សា | ត្រីមាស | ឆមាស | ត្រីមាស ១០០ ម៉ោង ឆមាស ២០០ ម៉ោង |
|
Pre-kid 1 – Pre-kid 4 | $305 | $610 | ||
កាលវិភាគ | ច័ន្ទ-សុក្រ | |||
ពេញម៉ោង | 08:00 am – 10:30 am 02:00 pm – 04:30 pm |
* ថ្លៃសេវាផ្សេងទៀតអាចត្រូវបានអនុវត្ត