Enter your keyword

សិក្ខាសាលាអំពីវិធីបន្លឺសំឡេងបែបអាមេរិកាំង

American Pronunciation Workshop

សិក្ខាសាលាអំពីវិធីបន្លឺសំឡេងបែបអាមេរិកាំង

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក លី សុជាតិ ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់លោកក្នុងការចែករំលែកចំណេះដឹងស្តីអំពីវិធីបន្លឺសំឡេងភាសាអង់គ្លេសតាមបែបអាមេរិកាំង។ ការស្រាវជ្រាវផ្នែកភាសាអស់រយៈពេលជាង ៣៥ឆ្នាំរបស់គាត់បានបង្កើតនូវស្នារដៃសៀវភៅ "អង់គ្លេស ២៤ ម៉ោង-វិធីបន្លឺសំឡេង១០១" ដែលធ្វើឱ្យគាត់ក្លាយជាអ្នកនិពន្ធខ្មែរដំបូងគេដែលបានបោះពុម្ពសៀវភៅការបញ្ចេញសំឡេងបែបអាមេរិកាំង។ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលមានវត្តមានរបស់គាត់ ហើយសូមជូនពរឱ្យគាត់ទទួលបានជោគជ័យជាអ្នកនិពន្ធ។
គណៈគ្រប់គ្រង នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សូមកោតសរសើរចំពោះការចែករំលែកដ៏មានអត្ថន័យរបស់គាត់។