Enter your keyword

កិច្ចប្រជុំ​តម្រង់ទិស​សម្រាប់​វគ្គសិក្សា​ថ្មី​ ​(ឆ្នាំទី១៥​ ​វគ្គសិក្សាទី៦៤​ ​និងឆ្នាំទី១៦​ ​ឆមាសទី២១)​

New Term Orientation (Y16T64 & Y16S21) for ESL, CSL and TSL Teachers

កិច្ចប្រជុំ​តម្រង់ទិស​សម្រាប់​វគ្គសិក្សា​ថ្មី​ ​(ឆ្នាំទី១៥​ ​វគ្គសិក្សាទី៦៤​ ​និងឆ្នាំទី១៦​ ​ឆមាសទី២១)​

កាលពីថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ ២០២០ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបើកកិច្ចប្រជុំ តម្រង់ទិស សម្រាប់ វគ្គសិក្សា ថ្មី (ឆ្នាំទី១៦ វគ្គសិក្សាទី៦៤ និងឆ្នាំទី១៦ ឆមាសទី២១) ក្រោម អធិបតីភាព របស់ លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធាន ក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅសាលប្រជុំ សូវ ហុង គុយ អគារ លីម គីមណយ នៃ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា ម៉ៅសេទុង (ការិយាល័យកណ្តាល)។ ហើយកិច្ចប្រជុំនេះ មានការចូលរួម ពីសំណាក់ លោកគ្រូ អ្នកគ្រូ បុគ្គលិក គណៈកម្មការជាន់ខ្ពស់ និងគណៈកម្មការទូទៅ ទាំងអស់។