Enter your keyword

កម្មវិធីជួបប្រជុំជាមួយអ្នកអាណាព្យាបាល

Parent-Teacher Association Meeting

កម្មវិធីជួបប្រជុំជាមួយអ្នកអាណាព្យាបាល

កិច្ចជួបជុំរវាងអ្នកអាណាព្យាបាល និងគ្រូបង្រៀន ដែលត្រូវបានគេស្គាល់ជាទូទៅថាជា PTA គឺជាវេទិកាមួយដែលរៀបចំម្តងក្នុងមួយឆមាសម្តង។ ដោយការជម្រុញដើម្បីបង្កើនប្រសិទ្ធភាពសិក្សារបស់សិស្សទាំងក្នុងការសិក្សា និងគោលគំនិតពេញនិយមដែលការរៀនសូត្រគឺជាដំណើរការពេញមួយជីវិត PTA គឺជាពេលវេលាដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ PTAគឺជាចំណុចស្នូលនៃកម្មវិធីសិក្សារបស់យើង ពីកម្មវិធីមត្តេយ្យដល់កុមារ។ បន្ទាប់ពីការអនុវត្តជាច្រើនឆ្នាំ PTA នៅតែជាចំណុចប្រសព្វដែលការពេញចិត្តទាំងឪពុកម្តាយ និងគ្រូបន្ទុកថ្នាក់។ ម្យ៉ាងវិញទៀត វាគឺជាឱកាសដែលមិនអាចកាត់ថ្លៃបានសម្រាប់មាតាបិតា និងគ្រូបង្រៀនក្នុងការពិភាក្សា ពិគ្រោះ និងផ្លាស់ប្តូរគំនិត ឬការផ្ដល់យោបល់អ្វីទាំងអស់ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍន៍ការសិក្សារបស់សិស្សានុសិស្ស។