Enter your keyword

កិច្ចប្រជុំពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូ បង្រៀនភាសាអង់គ្លេស ភាសាចិន និងភាសាថៃ (ឆ្នាំសិក្សាទី១៨ វគ្គសិក្សាទី៧៥)

Open Discussion for National and Expatriate ESL, CSL and TSL Teachers (Year 18 Term 75)

កិច្ចប្រជុំពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូ បង្រៀនភាសាអង់គ្លេស ភាសាចិន និងភាសាថៃ (ឆ្នាំសិក្សាទី១៨ វគ្គសិក្សាទី៧៥)

មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូ បង្រៀនភាសាអង់គ្លេស ភាសាចិន ភាសាថៃ និងបុគ្គលិកផ្សេងទៀត នៅថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងសាលប្រជុំ ផល គួច សាខាទួលគោកដើម្បីពិភាក្សាអំពីបញ្ហាទូទៅ ក៏ដូចជាផ្តល់នូវព័ត៌មានថ្មីៗជូនពួកគេផងដែរ។ វិធីសាស្រ្តបើកជំហរបានលើកទឹកចិត្តដល់គ្រូបង្រៀន និងបុគ្គលិកទាំងអស់ឱ្យបញ្ចេញមតិរបស់ពួកគេទាក់ទងនឹងបញ្ហាប្រឈម និងបញ្ហាទូទៅ។ លោក ឡាយ សុភា ដែលជាប្រធាននៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានកោតសរសើរដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ចំពោះការលះបង់ និងការខិតខំប្រឹងប្រែងរបស់ពួកគេនៅចុងបញ្ចប់ការប្រជុំកិច្ចពិភាក្សានេះ។