Enter your keyword

សិក្ខាសាលាស្តីពី“ជំនាញក្នុងការធ្វើបទបង្ហាញនិងការនិយាយទៅកាន់ទស្សនិកជន” សម្រាប់សិស្សកំរិត ៧B”

Workshop on Presentation Skills and Speaking in front of an Audience for level 7b Students

សិក្ខាសាលាស្តីពី“ជំនាញក្នុងការធ្វើបទបង្ហាញនិងការនិយាយទៅកាន់ទស្សនិកជន” សម្រាប់សិស្សកំរិត ៧B”

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពីជំនាញនៃការធ្វើបទបង្ហាញ និង ការនិយាយជាសាធារណៈនៅមុខមហាជនសម្រាប់សិស្សានុសិស្សកម្រិត7b។ គោលបំណងនៃកម្មវិធីនេះគឺធ្វើឡើងដើម្បីជួយបណ្តុះនូវទំនុកចិត្តរបស់ខ្លួនមួយកម្រិតបន្ថែមទៀត និងដើម្បីបង្កើនជំនាញក្នុងការលើកដាក់សំឡេងនៅពេលបរិយាយនិងថ្លែងក្នុងវេទិកាសាធារណៈ។ សម្រាប់ជំនាញដ៏មានអត្ថប្រយោជន៍នេះផងដែរក៏ជាការឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់ថែមទៀតដើម្បី បង្ហាញនូវវិធីសាស្ត្រក្នុងការធ្វើបទបង្ហាញប្រកបដោយភាពជោគជ័យ មានការប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយមហាជន និងបញ្ចេញនូវភាពក្លាហាននៅពេលបង្ហាញសម្ថតភាព៕