Enter your keyword

សិក្ខាសាលាស្តីពី៖ “វិធីសាស្រ្តក្នុងការយកឈ្នះលើទម្លាប់ពន្យារពេល សម្រាប់សិស្សកម្រិត Level 4”

Workshop: Tips on “How to Overcome Procrastination for level 4 Students

សិក្ខាសាលាស្តីពី៖ “វិធីសាស្រ្តក្នុងការយកឈ្នះលើទម្លាប់ពន្យារពេល សម្រាប់សិស្សកម្រិត Level 4”

“ការត្រៀមលក្ខណៈល្អបំផុតសម្រាប់ថ្ងៃស្អែក គឺការខិតខំធ្វើឱ្យបានល្អបំផុតនៅថ្ងៃនេះ”– H. Jackson Brown, Jr.

បុគ្គលភាគច្រើនតែងតែមិនគោរពពាក្យសម្តីខ្លួនឯង ចាប់ផ្តើមធ្វើការងារចុងម៉ោង ទទួលរងសម្ពាធ និងអារម្មណ៍សោកស្តាយនៅពេលដែលមិនបានបញ្ចប់ការងារ ឬបញ្ចប់ការងារយឺតពេលវេលា។ សិក្ខាសាលានេះនឹងជួយដល់សិស្សានុសិស្សដែលមានទម្លាប់ពន្យារពេល ក្នុងការបំពេញភារកិច្ចសំខាន់ៗដូចជា កិច្ចការផ្ទះ គម្រោង និងការងារជាច្រើនទៀត។ សិក្ខាសាលានេះនឹងជួយសិស្សានុសិស្សកាត់បន្ថយទម្លាប់ពន្យាពេល និងបំពេញការងារឱ្យបានច្រើន។ យើងទាំងអស់គ្នាសុទ្ធសឹងតែជាជនរងគ្រោះដោយសារទម្លាប់ពន្យាពេល។ បើទោះជាយ៉ាងណា អ្នកអាចប្រើប្រាស់ពេលវេលាលំហែអារម្មណ៍មួយភ្លែត រួចសឹមត្រលប់មកធ្វើការវិញ ប្រសិនបើអ្នកចេះចាត់ចែងកាលវិភាគរបស់អ្នកបានល្អ។