Enter your keyword

កិច្ចប្រជុំ​ជាមួយ​លោកគ្រូ​អ្នកគ្រូ​ជាតិ​ ​និងជនជាតិ​បរទេស​ ​លោកគ្រូ​អ្នកគ្រូ​ភាសាចិន​

Open Discussion for National and Expatriate ESL and CSL Teachers Year 15 Term 61

កិច្ចប្រជុំ​ជាមួយ​លោកគ្រូ​អ្នកគ្រូ​ជាតិ​ ​និងជនជាតិ​បរទេស​ ​លោកគ្រូ​អ្នកគ្រូ​ភាសាចិន​

កាលពីថ្ងៃសៅរ៏​ ​ទី២២​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​​ ​អាយ​ ​បាន​​បើក​កិច្ច​ប្រជុំ​សំណេះ​សំណាល​ ​ជាមួយ​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​ទាំង​ជនជាតិខ្មែរ​ ​បរទេស​ ​ព្រមទាំង​បុគ្គលិក​​ជាច្រើនទៀត​ ដើម្បី​ពិភាក្សា​បញ្ហា​មួយ​ចំនួន​ ​និងផ្តល់​ពត៌មាន​អំពី​ការ​វិវត្ត​របស់​មជ្ឈមណ្ឌល​ ​នាពេល​បច្ចុប្បន្ន។​ ​កិច្ចសំណេះ​សំណាល​នេះ​ធ្វើឡើង​នៅសាល​ប្រជុំ​ ​សូវ ​ហុងគុយ​ ​អគារលឹម​ ​គីម​ ​ណយ​ ​សាខា​ម៉ៅសេទុង។​ លោកគ្រូ​ ​អ្នកគ្រូ​ និងបុគ្គលិក​ទាំងអស់​ត្រូវបាន​លើក​ទឹកចិត្ត​ឱ្យ​បញ្ចេញ​មតិ​យោបល់​ ​បញ្ហា​ ​និងកង្វល់​ ​របស់​ពួកគាត់​ដោយ​សេរី​ ជាមួយ​គណៈគ្រប់គ្រង​មជ្ឈមណ្ឌល។​

នៅ​ចុង​បញ្ចប់​ ​នៃកិច្ចប្រជុំ​​ លោក ​ឡាយ ​សុភា​ ​ប្រធាន​នៃ​មជ្ឈមណ្ឌលភាសា​ ​អេ ​អាយ ​អាយ​ បាន​ប្រគល់​លិខិត​បញ្ជាក់​សន្និសីទ្ធ​បង្រៀន​លើកទី៤​ ​ដល់​លោកគ្រូ​ ​អ្នកគ្រូ​ ​ដែល​បាន​ធ្វើឡើង​បទ​បង្ហាញ​ក្នុង​សន្និសីទ្ធនោះ។​