កិច្ចប្រជុំតម្រង់ទិសសម្រាប់វគ្គសិក្សាថ្មី
នៅថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩ មជ្ឍមណ្ឌលភាសា អេ អាយ អាយ បានបើកកិច្ចប្រជុំតម្រង់ទិសសម្រាប់វគ្គសិក្សាថ្មី (ឆ្នាំទី១៥ វគ្គសិក្សាទី៦១ និងឆ្នាំទី១៥ ឆមាសទី២០) នៅសាលប្រជុំ សូវ ហុង គុយ សាខាម៉ៅសេទុង។ ថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អុ្នកគ្រូ ទាំងផ្នែកភាសាអង់គ្លេស និងភាសាចិនសរុបប្រមាណជាង ៣០០ នាក់ បានចូលរួមក្នុងកិច្ចប្រជុំនេះ។ កិច្ចប្រជុំនេះផងដែរស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ឡាយ សុភា ដែលជាប្រធាន នៃមជ្ឍមណ្ឌលភាសា អេ អាយ អាយ។ លោកបានចែករំលែកនូវ ភាពរីកដុះដាលរបស់សាលា ទស្សនវិស័យសំខាន់ៗ ព្រមទាំង ការវិវត្តន៍ផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់។