Enter your keyword

ពិធីប្រគល់​សញ្ញាបត្រ​ ​លើកទី២២

22nd Aii Graduation Ceremony

ពិធីប្រគល់​សញ្ញាបត្រ​ ​លើកទី២២

ពិធីប្រគល់​សញ្ញាបត្រ​ ​លើកទី២២ កាលពីថ្ងៃសៅរ៏​ ​ទី២៧​ ​ខែមេសា ​ឆ្នាំ២០១៩​ ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ បាន​ប្រារព្ធវិធី​ប្រគល់​សញ្ញាបត្រ​ ​នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។​

ថ្ងៃប្រគល់​សញ្ញាបត្រ​ឆ្នាំ​នេះ​ ​គឺថ្ងៃ​មួយ​ដ៏អស្ចារ្យ​ ​នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាមួយ​ការ​ស្លៀក​ពាក់​ពណ៌​ផ្សេងៗ​គ្នា​របស់​សិស្សានុសិស្ស។​ ​ថ្ងៃទទួល​សញ្ញាបត្រ​នេះ​ មាន​ការ​ចូលរួម​ពីក្រុម​គ្រួសារ​ ​និងមិត្តភក្តិ​ ​ដែល​ធ្វើ​ឱ្យ​សិស្សានុសិស្ស​ម្នាក់ៗ​ពោរពេញ​ទៅ​ដោយ​ភាព​ស្រស់ស្រាយ​ និងថាមពល​ជាខ្លាំង។​ ​បរិយាកាស​ប្រកប​ដោយ​ភាពរីករាយ​ ​និងរំភើប​ញាប់ញ័រ​ជាខ្លាំង។​ ការប្រារព្ធ​កម្មវិធី​នេះ​ឡើង​ ​គឺសម្រាប់​សិស្សានុសិស្ស​ដែល​បាន​បញ្ចប់​ ​កម្មវិធី​កម្រិត​ថ្នាក់​កុមារ​ ថ្នាក់​មនុស្ស​ពេញវ័យ​ ​ថ្នាក់​ភាសាចិន​សម្រាប់​ ថ្នាក់​មនុស្ស​ពេញវ័យ​ ​និងថ្នាក់​ភាសាអង់គ្លេស​កម្រិតខ្ពស់។ កម្មវិធី​នេះ​ ​មានវត្តមាន​ដ៏ខ្ពង់ខ្ពស់​របស់​ ​លោកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​គួច​ ​ម៉េងលី​ ដែលជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ ​ម៉េងលី​ ​ជេ.​ ​គួច​ ​អេឌ្យូខេសិន។​