Enter your keyword

កិច្ចប្រជុំ​​តម្រង់ទិស​​សម្រាប់​ ​វគ្គសិក្សា​​ថ្មី​

New Term Orientation, Year 15 Term 60

កិច្ចប្រជុំ​​តម្រង់ទិស​​សម្រាប់​ ​វគ្គសិក្សា​​ថ្មី​

កិច្ចប្រជុំ​​តម្រង់ទិស​​សម្រាប់​ ​វគ្គសិក្សា​​ថ្មី​នៅថ្ងៃអង្គារ ​ទី១២ ​ខែកុម្ភៈ ​ឆ្នាំ២០១៩​ ​មជ្ឍមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ បាន​បើក​ការប្រជុំ​តម្រង់ទិស​សម្រាប់​វគ្គសិក្សា​ថ្មីឆ្នាំទី១៥​ ​ត្រីមាសទី៦០ ​និងឆ្នាំទី១៥​ ​ឆមាសទី១៩​ ​នៅសាលប្រជុំ​ សូវ ​ហុង​ គុយ​ ​សាខាម៉ៅសេទុង។​ ​ថ្នាក់ដឹកនាំ​ ​បុគ្គលិក​ ​លោកគ្រូ​ ​អុ្នកគ្រូ​ ​ទាំងផ្នែក​ភាសា​អង់គ្លេស​ និងភាសាចិន​សរុប​ចំនួន​ជាង​ ​៣០០ ​នាក់​ ​បាន​ចូលរួម​ក្នុងកិច្ចប្រជុំនេះ។​ កិច្ចប្រជុំ​នេះផងដែរ​ស្ថិត​ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់​លោកឧកញ្ញា​ ​វេជ្ជបណ្ឌិត​ ​គួច​ ​ម៉េងលី​ ​ដែលជាស្ថាបនិក​នៃ​ក្រុមហ៊ុន​ ​ម៉េងលី ជេ. គួច អេឌ្យូខេសិន។​ លោក​បាន​ចែករំលែកនូវ ​ភាពរីកដុះដាល​របស់សាលា​ ​ទស្សនវិស័យ​សំខាន់ៗ​ ​ព្រមទាំង​ការវិវត្តន៍​ផ្សេងៗ​ ជូន​ដល់​ថ្នាក់ដឹកនាំ​ ​និងបុគ្គលិក​គ្រប់​លំដាប់ថ្នាក់។​