ការប្រកួតប្រជែងល្បឿនសរសេរពាក្យ ម៉េងលី ជេ. គួច លើកទី៦
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានរៀបចំកម្មវិធីប្រកួតប្រជែងល្បឿនសរសេរពាក្យ ម៉េងលី ជេ. គួច លើកទី៦ នៅសាលប្រជុំ សូវ ហុង គុយ អគារ លីម គីម ណយ សាខាម៉ៅសេទុង។
ការប្រកួតប្រជែងនេះប្រកបទៅដោយភាពសប្បាយរីករាយ ហើយមានបេក្ខជនពូកែៗជាច្រើនបានចូលរួមប្រកួតប្រជែង ដើម្បីទទួលយកជើងឯក។ បន្ទាប់ពីបានប្រកួតប្រជែងអស់រយៈពេលជាច្រើនម៉ោងមក ទីបំផុតយើងរកឃើញ ម្ចាស់ពានរង្វាន់ ម្ចាស់ជ័យលាភីលេខ២ ម្ចាស់ជ័យលាភីលេខ ៣ សម្រាប់ថ្នាក់មនុស្សពេញវ័យ និងថ្នាក់កុមារ។
កម្មវិធីប្រកួតប្រជែងល្បឿនសរសេរពាក្យ អាចជួយឱ្យសិស្សានុសិស្សទាំងអស់បង្កើនល្បឿនសរសេរពាក្យ បង្កើនទំនុកចិត្តលើខ្លួនឯង បង្កើនចំណេះដឹងលើវាក្យស័ព្ទ បង្កើនភាពឆ្នៃប្រឌិត និងការត្រិះរិះពិចារណា។